កម្មវិធីជំនួយ Workspaces អនុញ្ញាត​ឱ្យ​អ្នក​គ្រប់​គ្រង និង​ប្ដូរ​រវាង​ប្លង់​កម្មវិធី​ផ្សេង​គ្នា​អាស្រ័យ​លើ​កិច្ចការ​របស់​អ្នក ឧទាហរណ៍​ការ​ធ្វើ​កំណត់ហេតុ ការ​អាន ឬ​ការ​សរសេរ។ កន្លែងធ្វើការ(Workspace) មានព័ត៌មានអំពីឯកសារបើកចំហរ ផ្ទាំង(pane) និងទទឹង និងលទ្ធភាពមើលឃើញនៃរបារចំហៀងនីមួយៗ។ ## សម្រាប់រក្សាទុកកន្លែងធ្វើការ(workspace) **Ribbon:** 1. នៅក្នុង ribbon ចុច **Manage workspace layouts** (រូបសញ្ញាប្លង់(layouts))។ 2. ដាក់ឈ្មោះសម្រាប់កន្លែងធ្វើការ(Workspace)។ 3. ចុច **Save**។ **Command palette:** 1. ចុច `Ctrl+P` (ឬ `Cmd+P` លើ macOS) ដើម្បីបើក [[Command palette]] ។ 2. ស្វែងរកពាក្យបញ្ជា **Manage workspace layouts**។ 3. ចុច `Enter`​​ ជាមួយពាក្យបញ្ជាដែលបានជ្រើសរើស។ 4. ដាក់ឈ្មោះសម្រាប់កន្លែងធ្វើការ(Workspace)។ 5. ចុច **Save**។ To update an existing workspace, save the workspace with the same name as the workspace you want to update. ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើកន្លែងធ្វើការ(Workspace) ដែលមានស្រាប់ សូមរក្សាទុកកន្លែងធ្វើការ(Workspace) ដែលមានឈ្មោះដូចគ្នានឹងកន្លែងធ្វើការ(Workspace) ដែលអ្នកចង់ធ្វើបច្ចុប្បន្នភាព។ ## បើកកន្លែងធ្វើការ(Workspace) **Ribbon:** 1. នៅក្នុង ribbon ចុច **Manage workspace layouts** (រូបសញ្ញាប្លង់(layouts))។ 2. នៅជាប់នឹងកន្លែងធ្វើការ(Workspace) ដែលអ្នកចង់បើក ជ្រើសរើស **Load**។ **Command palette:** 1. ចុច `Ctrl+P` (ឬ `Cmd+P` លើ macOS) ដើម្បី [[Command palette]] ។ 2. ស្វែងរកពាក្យបញ្ជា **Manage workspace layouts**។ 3. ចុច `Enter`​​ ជាមួយពាក្យបញ្ជាដែលបានជ្រើសរើស។ 4. ចុចយកកន្លែងធ្វើការ(Workspace) ដើម្បីបើក។ ## លុបកន្លែងធ្វើការ(Workspace) **Ribbon:** 1. នៅក្នុង ribbon​ ចុច **Manage workspace layouts** (រូបសញ្ញាប្លង់(layouts))។ 2. នៅជាប់នឹងកន្លែងធ្វើការ(Workspace) ដែលអ្នកចង់លុប ជ្រើសរើសយក **Delete layout** (រូបសញ្ញាខ្វែង)។ **Command palette:** 1. ចុច `Ctrl+P` (ឬ `Cmd+P` លើ macOS) ដើម្បីបើក [[Command palette]] ។ 2. ស្វែងរកពាក្យបញ្ជា **Manage workspace layouts**។ 3. ចុច `Enter` ជាមួយពាក្យបញ្ជាដែលបានជ្រើសរើស។ 4. នៅជាប់នឹងកន្លែងធ្វើការ(Workspace) ដែលអ្នកចង់លុប ជ្រើសរើសយក **Delete layout** (រូបសញ្ញាខ្វែង)។