Unique note creator អនុញ្ញាតឱ្យអ្នកបង្កើតកំណត់ត្រាជាមួយនឹងឈ្មោះដែលផ្អែកទៅលើពេលវេលា ដែលគេស្គាល់ផងដែរថាកំណត់ត្រា Zettelkasten។
ឧទាហរណ៍ ប្រសិនបើអ្នកបង្កើតកំណត់ត្រាថ្មីនៅម៉ោង 09:45 នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024 Unique note creator នឹងបង្កើតកំណត់ត្រាដែលមាន `202401010945` ជាឈ្មោះរបស់វា។ ប្រសិនបើមានកំណត់ត្រាដែលមានឈ្មោះដូចគ្នានោះ កំណត់ត្រាថ្មីនឹងប្រើពេលវេលាបន្ទាប់។
## របៀបបង្កើត unique note
**Ribbon:**
- នៅក្នុង ribbon ចុចយក **Create new unique note** (រូបសញ្ញាសន្លឹកត្រួតគ្នា)។
**Command palette:**
1. ចុច `Ctrl+P` (ឬ `Cmd+P` លើ macOS) ដើម្បីបើក [[Command palette]] ។
2. ស្វែងរកពាក្យបញ្ជា **Create new unique note** ។
3. ចុច `Enter` ជាមួយពាក្យបញ្ជាដែលបានជ្រើសរើស ។
## បង្កើត unique notes ពីឯកសារគំរូ
ជាធម្មតា unique notes ថ្មីគឺទទេ។ ដើម្បីប្រើឯកសារផ្សេងទៀតជាគំរូ៖
- បើក **Settings**.
- នៅក្នុងរបារចំហៀងចុច **Core plugins > Unique note creator**.
- ក្នុង **Template file location** បញ្ចូលឯកសារដែលអ្នកចង់ប្រើជាគំរូ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបសរសេរគំរូ សូមមើល [[Templates]] ។