អ្នកអាចប្រើ Templates ដើម្បីបញ្ចូលអត្ថបទដែលបានកំណត់ជាមុនទៅក្នុងកំណត់ត្រាដែលកំពុងដំណើរការរបស់អ្នក។
## កំណត់ថតឯកសារ(Folder)ដាក់ឯកសារគំរូរបស់អ្នក
1. នៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម ចុច **Settings** (រូបសញ្ញាខ្ចៅ)។
2. នៅក្រោម **Core plugins > Templates > Template folder location** បញ្ចូលថតឯកសារ(Folder)ដែលមានឯកសារគំរូរបស់អ្នក។
## បញ្ចូលឯកសារគំរូទៅក្នុងកំណត់ត្រាដែលកំពុងដំណើរការ
**សំខាន់** ដើម្បីបញ្ចូលឯកសារគំរូមួយ ជាដំបូងអ្នកត្រូវតែ [[#កំណត់ថតឯកសារ(Folder)ដាក់ឯកសារគំរូរបស់អ្នក]] ។
1. នៅក្នុង Ribbon ចុច **Insert template**.
2. ជ្រើសរើសគំរូឯកសារដើម្បីបញ្ចូលនៅទីតាំង Cursor ក្នុងកំណត់ត្រាដែលកំពុងដំណើរការ។
ប្រសិនបើថតឯកសារដែលដាក់ឯកសារគំរូរបស់អ្នកមានកំណត់ត្រាតែមួយ នោះ Templates បញ្ចូលវាដោយផ្ទាល់ទៅក្នុងកំណត់ត្រាដែលកំពុងដំណើរការ។
## អថេររបស់ឯកសារគំរូ
អ្នកអាចបន្ថែមព័ត៌មានបែប Dynamic ទៅគំរូឯកសាររបស់អ្នកដោយប្រើ _template variables_ ។ នៅពេលអ្នកបញ្ចូលឯកសារគំរូដែលមានអថេររបស់ឯកសារគំរូ Templates នឹងជំនួសវាដោយតម្លៃដែលត្រូវគ្នារបស់វា។
| អថេរ | ការពិពណ៌នា |
|-------------|-------------------------------------------------|
| `{{title}}` | ចំណងជើងនៃកំណត់ត្រាដែលកំពុងដំណើរការ។ |
| `{{date}}` | កាលបរិច្ឆេទថ្ងៃនេះ។ **ទម្រង់ដើម៖** `YYYY-MM-DD` ។ |
| `{{time}}` | ម៉ោងបច្ចុប្បន្ន។ **ទម្រង់ដើម៖** `HH:mm`. |
ទាំង `{{date}}` និង `{{time}}` អនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរទម្រង់លំនាំដើមដោយប្រើ _format string_។
ដើម្បីកំណត់ format string ថែមសញ្ញាចុចពីរ (`:`) ជាមួយនឹងឃ្លានៃ [Moment.js format tokens](https://momentjs.com/docs/#/displaying/format/) ឧទាហរណ៍ `{{date:YYYY-MM-DD}}`.
អ្នកអាចប្រើ `{{date}}` និង `{{time}}` ផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយទម្រង់ជា String ជាឧទាហរណ៍ `{{time:YYYY-MM-DD}}`.
អ្នកអាចផ្លាស់ប្តូរទម្រង់ដើមនៃកាលបរិច្ឆេទ និងទម្រង់ដើមនៃពេលវេលានៅ **Settings > Templates > Date format** and **Settings > Templates > Time format**។
> [!tip]
> អ្នកក៏អាចប្រើអថេររបស់គំរូឯកសារ `{{date}}` និង `{{time}}` ក្នុងកម្មវិធីជំនួយ [[Daily notes]] និង [[Unique note creator]] ដែរ។