Slides អនុញ្ញាតឱ្យអ្នកបង្កើតបទបង្ហាញពីកំណត់ត្រារបស់អ្នក។ ដើម្បីចាប់ផ្តើមបទបង្ហាញ៖ **File menu:** - ចុច Mouse ស្ដាំលើ Tab នៃកំណត់ត្រា ហើយចុច **Start presentation**. **Command palette:** 1. ចុច `Ctrl+P` (ឬ `Cmd+P` លើ macOS) ដើម្បីបើក [[Command palette]] ។ 2. ស្វែងរកពាក្យបញ្ជ **Start presentation**។ 3. ចុច `Enter` ជាមួយនឹងពាក្យបញ្ជាដែលបានជ្រើសរើស ដើម្បីចាប់ផ្តើមបទបង្ហាញដោយប្រើកំណត់ត្រាដែលកំពុងមានដំណើរការ។ ដើម្បីរុករករវាង Slides សូមចុចព្រួញឆ្វេង និងស្តាំនៅជ្រុងខាងស្តាំផ្នែកខាងក្រោម ឬចុចសញ្ញាព្រួញឆ្វេង និងស្តាំលើក្តារចុចរបស់អ្នក។ អ្នកក៏អាចចូលទៅកាន់​ Slides បន្ទាប់ដោយចុច Spacebar ដើម្បីបញ្ឈប់ការបង្ហាញ សូមចុច `Escape` ឬចុចសញ្ញាខ្វែងនៅជ្រុងខាងស្តាំផ្នែកខាងលើនៃបទបង្ហាញ។ > [!tip] > សាកល្បងជាមួយ [[Slides demo]] ដើម្បីមើលពីដំណើរការរបស់ Slides។ អ្នក​អាច​ប្រើ​ឯកសារ Markdown ដែល​ត្រឹមត្រូវ​ជា​បទ​បង្ហាញ។ ដើម្បីបំបែក​ Slides សូមបញ្ចូល `---` នៅដើមបន្ទាត់ដែលព័ទ្ធជុំវិញដោយបន្ទាត់ថ្មី។ ```md # Presentations using Slides A demo on how to build presentations using Slides. --- ## Formatting You can use regular Markdown formatting, like *emphasised* and **bold** text. --- ## Slides Use `---` to separate slides. ```