ពាក្យបញ្ជា Slash អនុញ្ញាតឱ្យអ្នកអនុវត្តពាក្យបញ្ជាពីខាងក្នុងEditor ដោយវាយពាក្យបញ្ជា (`/`) នៅដើមបន្ទាត់ ឬបន្ទាប់ពីចន្លោះទទេណាមួយ។
ដើម្បីដំណើរការពាក្យបញ្ជាដោយប្រើពាក្យបញ្ជា Slash៖
1. នៅក្នុង editor វាយសញ្ញា (`/`).
2. បញ្ចូលឈ្មោះពាក្យបញ្ជាដែលអ្នកចង់ដំណើរការ ដើម្បីស្វែងរកបញ្ជីពាក្យបញ្ជាដែលមាន។
3. រុករកពាក្យបញ្ជាដោយប្រើប៊ូតុងសញ្ញាព្រួញនៅលើក្តារចុច។
4. ចុច Enter។
ដើម្បីចេញពីការស្វែងរកពាក្យបញ្ជា Slash ដោយមិនចាំបាច់ហៅពាក្យបញ្ជា ចុច `Esc` ឬ `Space`។
> [!TIP] Fuzzy matching
> ដូចទៅនឹង [[Command palette]] ដែរ ពាក្យបញ្ជា Slash អាចដំណើរការជាមួយ fuzzy matching ដែលអនុញ្ញាតឱ្យអ្នកស្វែងរកពាក្យបញ្ជា ទោះបីជាអ្នកមិនស្គាល់ឈ្មោះពេញរបស់ពួកគេក៏ដោយ។ ឧទាហរណ៍ វាយ "scf" ដើម្បីរកពាក្យបញ្ជា **Save current file**។