កម្មវិធីជំនួយ Outgoing links បង្ហាញតំណពីកំណត់ត្រាដែលកំពុងដំណើរការភ្លាមៗ ក៏ដូចជាតំណភ្ជាប់ដែលមានសក្តានុពលក្នុងការភ្ជាប់។​​​ វាស្រដៀងទៅនឹងកម្មវិធីជំនួយ [[Backlinks]] ដែលបង្ហាញអ្នកនូវតំណភ្ជាប់នូវ _incoming_ links ទៅតំណពីកំណត់ត្រាដែលកំពុងដំណើរការ។ ផ្ទាំង Outgoing links (តំណភ្ជាប់ជាមួយរូបសញ្ញាព្រួញខាងស្តាំ)​ មាននៅក្នុងរបារចំហៀងខាងស្តាំ ហើយមានផ្នែកដូចខាងក្រោម៖ - **Links** រាយតំណទាំងអស់នៅក្នុងកំណត់ត្រាដែលកំពុងដំណើរការ។ ចុចតំណដើម្បីបើកកំណត់ត្រដែលបានភ្ជាប់។ - **Unlinked mentions** រាយអត្ថបទណាមួយនៅក្នុងកំណត់ត្រាដែលកំពុងដំណើរការដែលត្រូវនឹងឈ្មោះ ឬ [[Aliases|alias]] នៃកំណត់ត្រាមួយផ្សេងទៀតនៅក្នុង Vault របស់អ្នក។ Unlinked mentions ជួយអ្នកស្វែងរកតំណដែលអ្នកមិនទាន់ដឹង។ ដើម្បីបង្កើតតំណពី an unlinked mention សូមចុចប៊ូតុងដែលមានឈ្មោះកំណត់ត្រា។ > [!tip] > អាចសំដៅទៅលើកំណត់ត្រាផ្សេងគ្នាដែលមានឈ្មោះដូចគ្នា។ ដើម្បីបង្ហាញ​ Path ពេញលេញនៃកំណត់ត្រា សូមដាក់​ Mouse លើប៊ូតុងដែលមានឈ្មោះរបស់កំណត់ត្រា។ > [!note] Code blocks > ខណៈពេលដែលអ្នកអាចបង្កើតតំណភ្ជាប់ពី​ unlinked mention ក្នុង code block ដោយសារតែធម្មជាតិនៃ code block​ តំណភ្ជាប់មិនបង្ហាញនៅក្រោមផ្នែក Links section ទេ។