Note composer អនុញ្ញាតឱ្យអ្នកបញ្ចូលកំណត់ត្រាពីរ ឬដកផ្នែកនៃកំណត់ត្រាទៅក្នុងកំណត់ត្រាថ្មី។
## បញ្ចូលកំណត់ត្រាចូលគ្នា
ការបញ្ចូលកំណត់ត្រាបញ្ចូលគ្នាបន្ថែមកំណត់ត្រាមួយទៅកំណត់ត្រាមួយទៀត ហើយយកកំណត់ត្រាដំបូងចេញ។ Note Composer ធ្វើបច្ចុប្បន្នភាពតំណភ្ជាប់ទាំងអស់ដើម្បីយោងកំណត់ត្រាដែលបានបញ្ចូលគ្នា។
នៅពេលអ្នកជ្រើសរើសចំណាំដើម្បីបញ្ចូលចូលគ្នា អ្នកអាចជ្រើសរើសរវាងវិធីសាស្ត្រខាងក្រោម៖
- `Enter`: បន្ថែមកំណត់ត្រាដើមទៅ _ខាងក្រោម_ នៃកំណត់ត្រាគោលដៅ។
- `Shift+Enter`: បន្ថែមកំណត់ត្រាដើមទៅ _កន្លែងចាប់ផ្តើម_ នៃកំណត់ត្រាគោលដៅ។
- `Ctrl+Enter` (ឬ `Cmd+Enter` លើ macOS): បង្កើតកំណត់ត្រាថ្មីជាមួយនឹងខ្លឹមសារនៃកំណត់ត្រាប្រភព។
ដើម្បីបញ្ចូលកំណត់ត្រាដែលកំពុងដំណើរការជាមួយកំណត់ត្រាផ្សេងទៀតនៅក្នុង Vault របស់អ្នក៖
**កម្មវិធីរុករកឯកសារ(File Explorer)**
1. នៅក្នុង File explorer ចុច Mouse ស្ដាំលើកំណត់ត្រាដែលអ្នកចង់បញ្ចូល។
2. ចុចយក **Merge entire file with...**.
3. ជ្រើសរើសកំណត់ត្រាដែលអ្នកចង់បញ្ចូលចូលគ្នា។
4. ចុចយក **Merge** ដើម្បីបញ្ជាក់ពីជម្រើសអ្នក។
**Command palette**
1. បើក [[Command palette]] ។
2. ជ្រើសរើសយក **Note composer: Merge current file with another file...**.
3. ជ្រើសរើសកំណត់ត្រាដែលអ្នកចង់បញ្ចូលចូលគ្នា។
4. ចុចយក **Merge** ដើម្បីបញ្ជាក់ពីជម្រើសអ្នក។
> [!tip]
> តាមធម្មតា Note Composer សួរអ្នកឱ្យបញ្ជាក់នៅពេលអ្នកដាក់កំណត់ត្រាបញ្ចូលគ្នា។ ប្រសិនបើអ្នកបិទការបញ្ជាក់ ហើយអ្នកបញ្ចូលកំណត់ត្រាដោយច្រឡំ អ្នកនៅតែអាចយកវាមកវិញជាមួយកម្មវិធីជំនួយ [[File recovery]]។
## ស្រង់កំណត់ត្រាចេញ
នៅពេលអ្នកជ្រើសរើសកំណត់ត្រាដើម្បីស្រង់ចេញនូវជម្រើសទៅក្នុងនោះ អ្នកអាចជ្រើសរើសរវាងវិធីសាស្ត្រខាងក្រោម៖
- `Enter`: បន្ថែមអត្ថបទដែលបានជ្រើសរើសទៅ _ខាងក្រោម_ នៃកំណត់ត្រាគោលដៅ។
- `Shift+Enter`: បន្ថែមអត្ថបទដែលបានជ្រើសរើសទៅ _កន្លែងចាប់ផ្តើម_ នៃកំណត់ត្រាគោលដៅ។
- `Ctrl+Enter` (ឬ `Cmd+Enter` លើ macOS) បង្កើតកំណត់ត្រាថ្មីជាមួយអត្ថបទដែលបានជ្រើសរើស។
ដើម្បីស្រង់អត្ថបទទៅក្នុងកំណត់ត្រាថ្មី៖
**Editor**
1. នៅពេល **Editing view** ជ្រើសរើសអត្ថបទដែលអ្នកចង់ស្រង់ចេញ។
2. ចុច Mouse ស្ដាំលើអត្ថបទដែលបានជ្រើសរើស។
3. ចុចយក **Extract current selection...**.
4. ជ្រើសរើសចំណាំដែលអ្នកចង់ស្រង់ចេញ។
**Command palette**
1. ខណៈពេលដែលនៅក្នុង **Editing view** ជ្រើសរើសអត្ថបទដែលអ្នកចង់ស្រង់ចេញ។
2. បើក [[Command palette]] ។
3. ចុចយក **Note composer: Extract current selection...**.
4. ជ្រើសរើសអត្ថបទដែលអ្នកចង់ស្រង់ចេញ។
> [!tip]
តាមធម្មតា Note Composer ជំនួសអត្ថបទដែលបានស្រង់ចេញដោយភ្ជាប់ទៅកំណត់ត្រាគោលដៅ។ នៅ Settings អ្នកក៏អាចប្តូរទៅជា [[បង្កប់ឯកសារ|បង្កប់]] កំណត់ត្រាគោលដៅ ឬក៏មិនទុកអ្វីទាំងអស់។
## ឯកសារគំរូ(Template File)
តាមរយៈការកំណត់ទម្រង់គំរូ អ្នកអាចប្ដូរមាតិកាតាមបំណងមុនពេលអ្នកបន្ថែមវាទៅក្នុងកំណត់ត្រាថ្មី។ ដើម្បីប្រើគំរូ សូមបញ្ចូល **Template file location** នៅក្នុង Settings របស់កម្មវិធីជំនួយ(Plugins)។
ឯកសារគំរូអាចមានអថេរដូចខាងក្រោមៈ
| អថេរ | ការពិពណ៌នា |
|-------------------|----------------------------------------------------------------------------------------------------------------------------------------------------------|
| `{{content}}` | ខ្លឹមសារដែលត្រូវបញ្ចូលចូលគ្នា ឬជ្រើសរើសអត្ថបទដែលបានស្រង់ចេញ។ ប្រសិនបើអ្នកមិនរួមបញ្ចូលអថេរនេះទេ Note Composer បន្ថែមមាតិកានៅខាងក្រោមនៃគំរូ។ |
| `{{fromTitle}}` | ឈ្មោះនៃកំណត់ត្រាដើម។ |
| `{{newTitle}}` | ឈ្មោះនៃកំណត់ត្រាគោលដៅ។ ឧទាហរណ៍ ដើម្បីបន្ថែមឈ្មោះឯកសារជាចំណងជើងនៅផ្នែកខាងលើនៃឯកសារ។ |
| `{{date:FORMAT}}` | កាលបរិច្ឆេទនៃការបង្កើតកំណត់ត្រាថ្មី។ ឧទាហរណ៍ `{{date:YYYY-MM-DD}}`។ |