ក្រាហ្វ (Graph View) អនុញ្ញាតឱ្យអ្នកមើលឃើញទំនាក់ទំនងរវាងកំណត់ត្រានៅក្នុង Vault របស់អ្នក។
ដើម្បីបើកក្រាហ្វ, ចុចយក **Open graph view** នៅ [[ribbon]].
- រង្វង់តំណាងឱ្យកំណត់ត្រា ឬ _nodes_។
- បន្ទាត់តំណាងឱ្ [[Internal links]] រវាង Nodes ពីរ។
នៅពេល Nodes កាន់តែច្រើនយោង Nodes ដែលត្រូវបានផ្តល់ឱ្យ វានឹងកាន់តែធំ។
ដើម្បីធ្វើអន្តរកម្មជាមួយកំណត់ត្រាក្នុងក្រាហ្វ៖
- ដាក់ Mouse លើរង្វង់នីមួយៗ ដើម្បីរំលេចទំនាក់ទំនងរបស់កំណត់ត្រានោះ។
- ចុចលើកំណត់ត្រាក្នុងក្រាហ្វដើម្បីបើកកំណត់ត្រានោះ។
- ចុច Mouse ស្ដាំលើកំណត់ត្រា ដើម្បីបើកម៉ឺនុយបរិបទ(Context Menu) ដែលភ្ជាប់មកជាមួយនឹងសកម្មភាពនានាដែលអាចប្រើជាមួយកំណត់ត្រានោះ។
ដើម្បីប្រើក្រាហ្វ៖
- ពង្រីក និងពង្រួមដោយប្រើកង់រមូរ(Scroll wheel) លើ Mouse របស់អ្នក ឬប្រើគ្រាប់ចុច `+` និង `-`។
- ផ្លាស់ទីក្រាហ្វដោយអូសវាដោយប្រើ Mouse របស់អ្នក ឬដោយប្រើគ្រាប់ចុចរូបព្រួញនៅក្តារចុច(Arrow keys)។
អ្នកអាចសង្កត់ Shift ខណៈពេលដែលប្រើក្តារចុចដើម្បីបង្កើនល្បឿនចលនា។
## ការកំណត់(Settings)
ដើម្បីបើក Setting របស់ក្រាហ្វ សូមចុចលើរូបសញ្ញាខ្ចៅ នៅជ្រុងខាងលើឆ្វេងនៃ Graph view។
ចុចយក **Restore default settings** នៅខាងស្តាំផ្នែកខាងលើនៃប្រអប់ Settings ដើម្បីធ្វើអោយកំណត់មកដូចដើមវិញ។
### ការបន្សុទ្ធ
ផ្នែកនេះគ្រប់គ្រង Nodes ណាដែលត្រូវបង្ហាញក្នុងក្រាហ្វ។
- **Search files** អនុញ្ញាតឱ្យអ្នកបន្សុទ្ធយកកំណត់ត្រាដោយផ្អែកលើសំណួរស្វែងរក។ ដើម្បីស្វែងយល់ពីរបៀបដែលអ្នកអាចសរសេរសំណួរស្វែងរកកម្រិតខ្ពស់បន្ថែមទៀត សូមមើល [[ស្វែងរក]]។
- **Tags** បិទបើកដើម្បីបង្ហាញឬមិនបង្ហាញ Tags នៅក្នុងក្រាហ្វ។
- **Attachments** បិទបើកដើម្បីបង្ហាញឬមិនបង្ហាញឯកសារភ្ជាប់នៅក្នុងក្រាហ្វ។
- **Existing files only** បិទបើកដើម្បីបង្ហាញឬមិនបង្ហាញកំណត់ត្រាដែលមានក្នុង Vault របស់អ្នក។ ដោយសារកំណត់ត្រាមិនចាំបាច់មានទេដើម្បីភ្ជាប់ទៅវា វាអាចជួយកាត់បន្ថយកម្រិតក្រាហ្វរបស់អ្នកចំពោះកំណត់ត្រាដែលអ្នកពិតជាមាននៅក្នុង Vault របស់អ្នក។
- **Orphans** បិទបើកដើម្បីបង្ហាញឬមិនបង្ហាញកំណត់ត្រាដែលគ្មានតំណភ្ជាប់(Links)។
### ជាក្រុម
បង្កើតជាក្រុមកំណត់ត្រាដើម្បីសម្គាល់ពួកវាដោយប្រើពណ៌ផ្សេងៗ។
ដើម្បីបង្កើតក្រុមថ្មី៖
1. ចុចយក **New group**.
2. នៅក្នុងប្រអប់សម្រាប់ស្វែងរក វាយសំណួរស្វែងរក(Search query) សម្រាប់កំណត់ត្រាដែលអ្នកចង់បន្ថែមទៅក្រុម។
3. ចុចរង្វង់ដែលមានពណ៌ដើម្បីផ្តល់ពណ៌ដល់ក្រុម។
ដើម្បីស្វែងយល់ពីរបៀបដែលអ្នកអាចសរសេរសំណួរស្វែងរក(Search query) កម្រិតខ្ពស់បន្ថែមទៀត សូមមើល [[ស្វែងរក]]។
### ការបង្ហាញ
ផ្នែកនេះគ្រប់គ្រងរបៀបមើលឃើញ Nodes និងតំណភ្ជាប់ក្នុងក្រាហ្វ។
- **Arrows** បិទបើកដើម្បីបង្ហាញឬមិនបង្ហាញទិសដៅនៃតំណភ្ជាប់នីមួយៗ។
- **Text fade threshold** គ្រប់គ្រងភាពថ្លា(Transparency) សម្រាប់ឈ្មោះនៃកំណត់ត្រានីមួយៗ។
- **Node size** គ្រប់គ្រងទំហំនៃរង្វង់ដែលតំណាងអោយកំណត់ត្រានីមួយៗ។
- **Link thickness** គ្រប់គ្រងទំហំទទឹងរបស់បន្ទាត់សម្រាប់តំណនីមួយៗ។
- **Animate** សម្រាប់ចាប់ផ្តើម [[#ចាប់ផ្ដើមចលនាតាមពេលវេលា(Time-Lapse Animation)|time-lapse animation]] ។
### កម្លាំង
ផ្នែកនេះគ្រប់គ្រងកម្លាំងដែលធ្វើសកម្មភាពលើ Node នីមួយៗក្នុងក្រាហ្វ។
- **Center force** គ្រប់គ្រងរបៀបបង្រួមក្រាហ្វ។ តម្លៃខ្ពស់បង្កើតក្រាហ្វដែលមានរាងកាន់តែជារង្វង់។
- **Repel force** គ្រប់គ្រងកម្លាំង Node រុញ Node ផ្សេងទៀតឱ្យឆ្ងាយពីវា។
- **Link force** គ្រប់គ្រងការទាញនៅលើតំណនីមួយៗ។ ប្រសិនបើតំណភ្ជាប់គឺជាក្រុមកៅស៊ូ កម្លាំងតំណនឹងគ្រប់គ្រងថាតើក្រុមនេះតឹង ឬរលុង។
- **Link distance** គ្រប់គ្រងប្រវែងបន្ទាត់រវាងកំណត់ត្រានីមួយៗ។
## ចាប់ផ្ដើមចលនាតាមពេលវេលា(Time-Lapse Animation)
កំណត់ចំណាំ និងឯកសារភ្ជាប់នឹងបង្ហាញតាមលំដាប់លំដោយដោយផ្អែកលើពេលវេលានៃការបង្កើតវា។
![[Pasted image 10.png]]
## ក្រាហ្វ Local
ដើម្បីបើក Local Graph View សូមប្រើពាក្យបញ្ជា **Open local graph**។ While the Graph view shows all notes in your vault, a local Graph view shows you notes connected to the active note.
ខណៈពេលដែល Graph View បង្ហាញកំណត់ត្រាទាំងអស់នៅក្នុង Vault របស់អ្នក Local Graph View បង្ហាញអ្នកនូវកំណត់ត្រាដែលភ្ជាប់ទៅកំណត់ត្រាដែលកំពុងដំណើរការ។
Local Graph View អាចប្រើប្រាស់បានទាំងអស់ [[#ការកំណត់(Settings)]] ដែលមានសម្រាប់ Global Graph View។
លើសពីនេះទៀត អ្នកអាចផ្លាស់ប្តូរជម្រៅនៃLocal Graph។ កម្រិតនៃជម្រៅនីមួយៗនឹងបង្ហាញកំណត់ត្រាដែលភ្ជាប់ទៅនឹងកំណត់ត្រាដែលបានបង្ហាញនៅជម្រៅមុន។ ដើម្បីគ្រប់គ្រងជម្រៅLocal Graph សូមប្រើគ្រាប់រំកិលនៅផ្នែកខាងលើនៃ Settings របស់ Local Graph។