កំណត់ត្រាប្រចាំថ្ងៃ(Daily Notes) បើកកំណត់ត្រាដោយផ្អែកលើកាលបរិច្ឆេទថ្ងៃនេះ ឬបង្កើតវាប្រសិនបើវាមិនមាន។ ប្រើកំណត់ត្រាប្រចាំថ្ងៃដើម្បីបង្កើតទិនានុប្បវត្តិ បញ្ជីការងារត្រូវធ្វើ ឬកំណត់ហេតុប្រចាំថ្ងៃសម្រាប់អ្វីដែលអ្នកបានរកឃើញក្នុងអំឡុងពេលថ្ងៃ។ ដើម្បីបើកកំណត់ត្រាប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ អាចប្រើវិធីទាំងនេះ៖ - ចុច **Open today's daily note** (ប្រតិទិនដែលមានរូបសញ្ញាធីក) នៅក្នុង [[Ribbon|ribbon]]។ - ចុច **Open today's daily note** ពី [[Command palette]]។ - ប្រើ​ Hotkey [[Custom hotkeys#ដាក់ hotkeys|ប្រើ hotkey]] សម្រាប់ពាក្យបញ្ជា **Open today's daily note**។ ជាធម្មតា Obsidian បង្កើតកំណត់ត្រាទទេថ្មីដែលមានឈ្មោះតាមកាលបរិច្ឆេទថ្ងៃនេះក្នុងទម្រង់ ជា​YYYY-MM-DD (ឆ្នាំ ខែ ថ្ងៃ)។ > [!tip] > ប្រសិនបើអ្នកចូលចិត្តកំណត់ចំណាំប្រចាំថ្ងៃរបស់អ្នកនៅក្នុងថតឯកសារ(Folder)ដាច់ដោយឡែកមួយ អ្នកអាចកំណត់ការកំណត់ **New file location** នៅក្រោមកន្លែងប្តូរជម្រើសកម្មវិធីជំនួយ(Plugin options) ដើម្បីផ្លាស់ប្តូរកន្លែងដែល Obsidian បង្កើតកំណត់ត្រាប្រចាំថ្ងៃថ្មី។ ## បង្កើតកំណត់ត្រាប្រចាំថ្ងៃពីគំរូ(Template) ប្រសិនបើកំណត់ត្រាប្រចាំថ្ងៃរបស់អ្នកមានរចនាសម្ព័ន្ធដូចគ្នា អ្នកអាចប្រើ [[Templates|template]] ដើម្បីបន្ថែមមាតិកាដែលបានកំណត់ជាមុនទៅក្នុងកំណត់ត្រាប្រចាំថ្ងៃរបស់អ្នក នៅពេលអ្នកបង្កើតពួកវា។ 1. បង្កើតកំណត់ត្រាថ្មីមួយដែលមានឈ្មោះថា "Daily Template" ជាមួយនឹងអត្ថបទខាងក្រោម (ឬអត្ថបទដែលសមហេតុផលសម្រាប់អ្នក!)៖ ```md # {{date:YYYY-MM-DD}} ## Tasks - [ ] ``` 2. បើក **Settings**។ 3. នៅក្នុងរបារចំហៀង​​ ចុចយក **Daily notes** នៅក្រោម **Plugin options**។ 4. នៅក្នុងប្រអប់អត្ថបទនៅជាប់ **Template file location**, ចុចយកកំណត់ត្រា "Daily template"។ Obsidian ប្រើនឹងគំរូនោះនៅពេលអ្នកបង្កើតកំណត់ត្រាប្រចាំថ្ងៃថ្មី។