Obsidian ផ្តល់ឱ្យអ្នកនូវពាក្យសម្រាប់បញ្ជាជាច្រើនដើម្បីប្រើនៅក្នុង Obsidian ដោយផ្ទាល់ពីក្តារចុចរបស់អ្នក។ Command Palette អនុញ្ញាតឱ្យអ្នកដំណើរការពាក្យបញ្ជាណាមួយពី Interactive Window ដូចគ្នា។ អ្នកក៏អាចរុករកពាក្យបញ្ជាដែលមានទាំងអស់ និងផ្លូវកាត់ផ្សេងៗសម្រាប់ចុចវាផងដែរ។
ដើម្បីដំណើរការពាក្យបញ្ជាពី Command palette៖
1. ចុច `Ctrl+P` (ឬ `Cmd+P` នៅលើ macOS) ដើម្បីបើក Command palette.
2. វាយឈ្មោះពាក្យបញ្ជាដែលអ្នកចង់ប្រើ។
3. ចុចរកពាក្យបញ្ជាដោយប្រើរូបសញ្ញាព្រួញលើក្តារចុចរបស់អ្នក។
4. ចុច `Enter`.
> [!ព័ត៌មានជំនួយ]
> Command Palette គាំទ្រ _fuzzy matching_ ដែលអនុញ្ញាតឱ្យអ្នកស្វែងរកពាក្យបញ្ជា ទោះបីជាអ្នកមិនស្គាល់ឈ្មោះពេញរបស់ពួកវាក៏ដោយ។ ជាឧទាហរណ៍ វាយ "scf" ដើម្បីស្វែងរកពាក្យបញ្ជា "**S**ave **c**urrent **f**ile"។
## ពាក្យបញ្ជាដែលបានកំណត់ទុក (Pinned)
អ្នកអាចកំណត់ទុកពាក្យបញ្ជាដែលប្រើញឹកញាប់នៅផ្នែកខាងលើនៃ Command Palette ដើម្បីអាចប្រើពួកវាបានរហ័សដោយមិនចាំបាច់វាយឈ្មោះរបស់វាឡើយ។
ប្រសិនបើអ្នកចង់ប្រើពាក្យបញ្ជាដែលប្រើញឹកញាប់អោយបានលឿន អ្នកអាចប្រើ
> [!ព័ត៌មានជំនួយ]
> ប្រសិនបើអ្នកចង់ប្រើពាក្យបញ្ជាដែលប្រើញឹកញាប់អោយបានលឿន អ្នកក៏អាចប្រើ [[Custom hotkeys#ដាក់ hotkeys|ដាក់ hotkeys]] សម្រាប់វាផងដែរ។
### កំណត់ទុកពាក្យបញ្ជា (Pin a command)
1. បើក **Settings**.
2. នៅក្នុងរបារចំហៀង ចុច **Command palette** ក្រោម **Plugin options**។
3. នៅក្បែរ **New pinned command** រួចចុច **Select a command**។
4. ជ្រើសរើសពាក្យបញ្ជាដែលអ្នកចង់កំណត់ទុកពីបញ្ជី។
5. ចុច `Enter`.
### ឈប់កំណត់ទុកពាក្យបញ្ជា (Unpin a command)
1. បើក **Settings**.
2. នៅក្នុងរបារចំហៀង ចុច **Command palette** ក្រោម **Plugin options**.
3. ចុចរូបសញ្ញាខ្វែងនៅជាប់នឹងពាក្យបញ្ជាដែលអ្នកចង់ឈប់កំណត់ទុក។