ថតសម្លេង​ និងរក្សាទុកការថតសម្លេងនោះទៅក្នុងកំណត់ត្រា Obsidian ដោយផ្ទាល់។​ ជាមួយនឺងកម្មវិធីជំនួយ(Plugin) ​សម្រាប់ការថតសម្លេង​ អ្នកអាចថតព័ត៌មានលម្អិតពីការបង្រៀន ការប្រជុំ ឬស្ថានភាពសំខាន់ៗផ្សេងទៀត ដែលអ្នកមិនអាចសរសេរទាន់។ > [!ចំណាំ] > មុនពេលអ្នកចាប់ផ្តើម ត្រូវប្រាកដថាកុំព្យូទ័ររបស់អ្នកមានមីក្រូហ្វូន(Microphone)ដែលបានកំណត់រចនាសម្ព័ន្ធ(Configuration)ត្រឹមត្រូវនិងត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់។ ## ថតសំឡេងក្នុងកំណត់ត្រា 1. បង្កើតត្រាថ្មី ឬបើកកំណត់ត្រាដែលមានស្រាប់។ 2. នៅក្នុង Ribbon ចុច **Start/stop recording** (សញ្ញាមីក្រូហ្វូន) ដើម្បីចាប់ផ្តើមថត។ ការថតចាប់ផ្តើមភ្លាមៗនៅពេលដែលសញ្ញាមីក្រូហ្វូនផ្លាស់ប្តូរពណ៌។ 3. ចុចសញ្ញាមីក្រូហ្វូនម្តងទៀតដើម្បីបញ្ឈប់ការថត ហើយដាក់វាចូលទៅក្នុងកំណត់ត្រារបស់អ្នក។ Obsidian រក្សាទុកឯកសារជាសម្លេងដែលបានថតទុកទៅក្នុង Vault របស់អ្នក ហើយ [[បង្កប់ឯកសារ|បង្កប់]] វានៅផ្នែកខាងក្រោមនៃកំណត់ត្រាដែលកំពុងដំណើរ។ > [!ចំណាំ] > ឯកសារជាសម្លេងនៅតែមាននៅក្នុង​ Vault របស់អ្នក ទោះបីជាអ្នកលុបវាចេញពីកំណត់ត្រារបស់អ្នកក៏ដោយ។ ប្រសិនបើអ្នកចង់លុបការថតសម្លេងនោះចេញពីកុំព្យូទ័ររបស់អ្នក អ្នកអាចប្រើ [[សំណំុឯកសារ]] ដើម្បីលុបវា។