[[Introduction to Obsidian Sync|Obsidian Sync]] រក្សាប្រវត្តិនៃការផ្លាស់ប្តូរទាំងអស់ដែលបានធ្វើឡើងក្នុងកំណត់ត្រារបស់អ្នក។ Sync ពិនិត្យជាទៀងទាត់លើការផ្លាស់ប្តូរថ្មីចំពោះកំណត់ត្រារបស់អ្នក និងបង្កើតកំណែថ្មី។
ប្រសិនបើអ្នកលុបកំណត់ត្រាដោយចៃដន្យ ឬអ្នកចង់ត្រលប់ទៅកំណែទម្រង់មុននៃកំណត់ត្រារបស់អ្នក អ្នកអាចស្ដារកំណត់ត្រាពីប្រវត្តិកំណែទម្រង់។
កំណែទម្រង់ចាស់នៃកំណត់ត្រារបស់អ្នកអាចនៅរហូតដល់មួយឆ្នាំ។
## មើលប្រវត្តិកំណែទម្រង់នៃកំណត់ត្រា
1. នៅក្នុង **File explorer** ចុច Mouse ស្តាំលើកំណត់ត្រាដែលអ្នកចង់យកមកវិញ។
2. ចុច **View Sync version history**។
## មើលប្រវត្តិកំណែទម្រង់នៃកំណត់ត្រាដែលបានលុប ឬប្តូរឈ្មោះ
1. បើក **Settings**។
2. នៅក្នុងរបារចំហៀង ខាងក្រោម **Plugin options** ចុច **Sync**។
3. នៅជិត **Deleted files** ចុច **View**។
4. ចុចកំណត់ត្រាដែលអ្នកចង់មើលប្រវត្តិកំណែទម្រង់។
## យកកំណែទម្រង់មុននៃកំណត់ត្រាមកវិញ
1. នៅក្នុង **File explorer** ចុច Mouse ស្តាំលើកំណត់ត្រាដែលអ្នកចង់យកមកវិញ។
2. ចុច **View Sync version history**។
3. នៅក្នុងបញ្ជីកំណែទម្រង់នៅខាងឆ្វេង ជ្រើសរើសកំណែទម្រង់ដែលអ្នកចង់យកមកវិញ។
4. ចុច **Restore this version**។
## យកកំណត់ត្រាដែលបានលុបមកវិញ
1. បើក **Settings**។
2. Iនៅក្នុងរបារចំហៀង នៅក្រោម **Plugin options** ចុច **Sync**។
3. នៅជិត **Deleted files** ចុច **View**។
4. ចុចកំណត់ត្រាដែលអ្នកចង់យកមកវិញ។
5. នៅក្នុងបញ្ជីកំណែទម្រង់នៅខាងឆ្វេង ជ្រើសរើសកំណែទម្រង់ដែលអ្នកចង់យកមកវិញ។
6. ចុច **Restore this version**។