នៅក្នុងការណែនាំនេះ អ្នកនឹងបង្កើត local vault នៅលើឧបករណ៍ផ្សេងទៀតដើម្បីធ្វើសមកាលកម្មជាមួយ remote vault របស់អ្នក។ វារក្សា local vault នៅលើឧបករណ៍របស់អ្នកទាំងអស់ឱ្យដូចគ្នា។
> [!tip] Obsidian URIs
> ប្រសិនបើអ្នកចង់ឱ្យ Obsidian URIs ដំណើរការលើឧបករណ៍នានា ត្រូវប្រាកដឈ្មោះ local vault របស់អ្នកដូចគ្នានៅលើឧបករណ៍ទាំងអស់។
## តម្រូវការជាមុន
អ្នកចាំបាច់ត្រូវមាន [[set up Obsidian Sync]] នៅលើឧបករណ៍យ៉ាងហោចណាស់មួយ ហើយបានបង្កើត remote vault នៅលើ Obsidian Sync។
## ធ្វើសមកាលកម្ម remote vault នៅលើការដំឡើងថ្មី
ប្រសិនបើនេះជាលើកដំបូងដែលអ្នកបើក Obsidian នៅលើឧបករណ៍អ្នក សូមអនុវត្តតាមជំហានទាំងនេះ៖
1. បើក Obsidian.
2. នៅ vault switcher ជ្រើសរើសយក **Sign in** នៅជិត **Open vault from Obsidian Sync**។
3. នៅក្នុង **Email** វាយបញ្ចូលអ៊ីមែលរបស់អ្នក។
4. នៅក្នុង **Password** វាយបញ្ចូលពាក្យសម្ងាត់របស់អ្នក។
5. ចុចយក **Sign in**.
6. ចុចយក **Connect** សម្រាប់ vault ដែលអ្នកចង់ដំឡើង។
7. វាយបញ្ចូលឈ្មោះសម្រាប់ vault ឬ ទុកឈ្មោះដូច remote vault។
8. ចុចយក **Browse** ហើយជ្រើសរើសថតឯកសារនៅលើឧបករណ៍របស់អ្នកដែលអ្នកចង់ធ្វើសមកាលកម្ម vault។
9. ចុច **Create**។
10. ចុចយក **Start syncing** ដើម្បីធ្វើសមកាលកម្ម local vault របស់អ្នកជាមួយ remote vault។
## ធ្វើសមកាលកម្ម local vault ដែលមានស្រាប់
ផ្នែកនេះពន្យល់ពីរបៀបធ្វើសមកាលកម្ម local vault ដែលមានស្រាប់ជាមួយ remote vault។
![[SetUpObsidianSync(KH)#ចូលប្រើដោយប្រើគណនី Obsidian របស់អ្នក]]
![[SetUpObsidianSync(KH)#បើកដំណើរការ Obsidian Sync]]
### ភ្ជាប់ទៅ remote vault
1. បើក **Settings**។
2. នៅក្នុងរបារចំហៀងចុច **Sync**។
3. នៅជិត **Pick remote vault** ចុច **Choose**។
4. ចុច **Connect** ដែលនៅជាប់នឹង remote vault ដែលអ្នកចង់ភ្ជាប់។ ប្រសិនបើ vault នៅលើឧបករណ៍របស់អ្នកមានកំណត់ត្រាមួយចំនួនរួចហើយ (មិនត្រូវបានណែនាំអោយមានទេ) អ្នកនឹងត្រូវបានព្រមានថាកំណត់ត្រាទាំងនោះនឹងត្រូវបានបញ្ចូលចូលគ្នាមុនពេលបន្ត។
5. នៅក្នុង **Encryption password** វាយបញ្ចូលពាក្យសម្ងាត់សម្រាប់ vault របស់អ្នកប្រសិនបើអ្នកមាន។
## ជំហានបន្ទាប់
Obsidian Sync បង្ហាញសញ្ញាធីកពណ៌បៃតងនៅជ្រុងខាងស្តាំផ្នែកខាងក្រោម នៅពេលដែលវាបានបញ្ចប់ការធ្វើសមកាលកម្ម vault។
ប្រសិនបើអ្នកមិនចង់ធ្វើសមកាលកម្ម vault ទាំងមូលទៅឧបករណ៍របស់អ្នកទេ សូមមើល [[Select files and settings to sync]]។