[[Introduction to Obsidian Sync|Obsidian Sync]] គឺជាសេវាកម្មសម្រាប់ធ្វើសមកាលកម្មកំណត់ត្រារបស់អ្នកនៅលើឧបករណ៍នានា។ ខណៈពេលដែលវាផ្តល់នូវមុខងារមានប្រយោជន៍ដូចជា [[Version history|restoring notes]] វាមិនត្រូវបានរចនាឡើងដើម្បីប្រើក្នុងការបម្រុងទុក(Backup)​ Vault របស់អ្នកទេ។ ទោះបីជាយើងណែនាំអ្នកឱ្យបម្រុងទុក​ Vault របស់អ្នកជាទៀងទាត់ក៏ដោយ ប៉ុន្តែត្រូវដឹងថា **ការប្រើប្រាស់សេវាកម្មធ្វើសមកាលកម្មភាគីទីបីរួមគ្នាជាមួយ Obsidian Sync អាចបណ្តាលឱ្យខូចទិន្នន័យ ឬបាត់បង់ទិន្នន័យ**។ ប្រសិនបើអ្នកដំឡើងសេវាកម្មភាគីទីបីដូចគ្នានៅលើឧបករណ៍ជាច្រើនដូចជាទូរសព្ទរបស់អ្នក អ្នកនឹងប្រថុយជាមួយរឿងសេវាកម្មផ្សេងៗប្រកួតប្រជែងជាមួយ Obsidian Sync នៅពេលណាដែលអ្នកធ្វើការផ្លាស់ប្តូរលើ​ Vault របស់អ្នក។ វាអាចនាំឱ្យមានការប៉ះទង្គិចឯកសារ ឯកសារស្ទួន ឬឯកសារខូច។ ដើម្បីបម្រុងទុក Vault របស់អ្នកដោយប្រើសេវាកម្មភាគីទីបី សូមកំណត់រចនាសម្ព័ន្ធសេវាកម្មសិន ដូច្នេះការបម្រុងទុកត្រូវបានធ្វើឡើងតែពីឧបករណ៍ចម្បងរបស់អ្នកប៉ុណ្ណោះ។ ឧទាហរណ៍ ប្រសិនបើការសរសេរភាគច្រើនរបស់អ្នកនៅលើកុំព្យូទ័រយួរដៃរបស់អ្នក នោះហើយជាកន្លែងដែលអ្នកគួរតែកំណត់រចនាសម្ព័ន្ធការបម្រុងទុករបស់អ្នក។ យើងសូមណែនាំឱ្យប្រើសេវាកម្មបម្រុងទុកពិសេសដែលមិនធ្វើបច្ចុប្បន្នភាពទិន្នន័យដោយស្វ័យប្រវត្តិនៅលើឧបករណ៍មូលដ្ឋានរបស់អ្នកពីការបម្រុងទុករបស់អ្នក។ > [!important] Files On-Demand > សេវាកម្មផ្ទុកទិន្នន័យដោយប្រើបច្ចេកវិទ្យា​ Cloud មួយចំនួនដូចជា OneDrive អនុញ្ញាតឱ្យអ្នកទាញយកឯកសារបានតែនៅពេលដែលអ្នកប្រើពួកវា ហើយក្រោយមកយកវាចេញពីម៉ាសុីនផ្ទាល់ខ្លួនដើម្បីបង្កើនទំហំផ្ទុក។ ដោយហេតុថាឯកសារលែងមាននៅក្នុងម៉ាសុីនផ្ទាល់ខ្លួនទៀតហើយ Obsidian Sync ជឿថាពួកវាត្រូវបានលុប ហើយយកវាចេញពី Vault ពីចម្ងាយរបស់អ្នក។ > > ដើម្បីប្រើ Obsidian Sync រួមគ្នាជាមួយ Files On-Demand និងមុខងារស្រដៀងគ្នា ត្រូវប្រាកដថាកំណត់រចនាសម្ព័ន្ធសេវាកម្មសិនដើម្បីរក្សាឯកសារនៅលើឧបករណ៍អ្នកជានិច្ច។ ## ដក Vault របស់អ្នកចេញពីសេវាកម្មសមកាលកម្មរបស់ភាគីទីបី ប្រសិនបើអ្នកកំពុងប្រើ Obsidian Sync ហើយដឹងថាអ្នកបានរៀបចំ Vault របស់អ្នកនៅក្នុងថតឯកសារដែលបានធ្វើសមកាលកម្មដោយសេវាកម្មភាគីទីបី អ្នកអាចប្រើជំហានខាងក្រោមដើម្បីផ្លាស់ទី Vault ទៅទីតាំងដែលមានសុវត្ថិភាពជាងមុន។ ## សម្រាប់កុំព្យូទ័រ Desktop ### ជម្រើសទី 1៖ ផ្លាស់ទី Vault របស់អ្នកដោយប្រើ Vault Switcher 1. នៅជ្រុងឆ្វេងផ្នែកខាងក្រោម ជ្រើសរើសយក **Open another vault** (រូបសញ្ញាទូដេក)។ 2. នៅជាប់នឹង Vault ដែលអ្នកចង់ផ្លាស់ទី សូមជ្រើសរើស **More options** (រូបសញ្ញាចុច៣)។ 3. ជ្រើសរើសទីតាំងថ្មីសម្រាប់ Vault នៅលើប្រព័ន្ធឯកសាររបស់អ្នក។ ### ជម្រើសទី 2៖ ផ្លាស់ទី Vault របស់អ្នកដោយខ្លួនឯង 1. ធ្វើការបម្រុងទុកសម្រាប់ Vault របស់អ្នក។ ចម្លងថត Vault របស់អ្នកទីតាំងមួយផ្សេងទៀតដែលអ្នកនឹងមិនប៉ះពេញមួយប្រតិបត្តិការដែលនៅសល់នេះ។ 2. ចាកចេញពី Obsidian ។ 3. ដោយការចម្លងហើយយកទៅទុក (or move using drag and drop) ថត Vault របស់អ្នក ពីទីតាំងចាស់ទៅទីតាំង Vault ដែលបានជ្រើសរើសថ្មីរបស់អ្នក។ កុំដាក់វានៅក្នុងថតឯកសារដែលកំពុងត្រូវបានធ្វើសមកាលកម្មដោយសេវាកម្មផ្សេងទៀត។ 4. ត្រូវប្រាកដថាថតឯកសារដែលបម្រុងទុករបស់អ្នកមាន Vault របស់អ្នកក្នុងហ្នឹង។ 5. បើកដំណើរការ Obsidian ឡើងវិញ។ 6. បើក Vault switcher ហើយបន្ទាប់មកជ្រើសរើស **Open folder as vault**។ 7. ទៅរកទៅទីតាំងថ្មីនៃ Vault របស់អ្នក ហើយជ្រើសរើសថត Vault របស់អ្នក។ 8. ពិនិត្យ និងត្រូវប្រាកដថា Vault ដូចគ្នា។ អ្នកប្រហែលជាត្រូវបើកកម្មវិធីជំនួយរបស់សហគមន៍ឡើងវិញនៅក្រោម **Settings → Community Plugins → Turn restricted mode off**។ 9. ដំឡើង Obsidian Sync ម្តងទៀត។ ### សម្រាប់​ iOS 1. ធ្វើការបម្រុងទុក​ Vault របស់អ្នក។ 2. នៅលើឧបករណ៍របស់អ្នក បង្កើត Vault ថ្មីមួយ ហើយបិទការដំណើរការរបស់ **Save in iCloud Drive**។ 3. ចាកចេញដោយបង្ខំពីកម្មវិធី Obsidian នៅលើឧបករណ៍របស់អ្នកទាំងអស់ដើម្បីការពារការធ្វើសមកាលកម្មពីប្រតិបត្តិការណាមួយ ខណៈពេលដែលអ្នកផ្លាស់ទីឯកសារ។ 4. នៅលើឧបករណ៍ iOS របស់អ្នក សូមបើកកម្មវិធី Files ។ 5. នៅក្រោម **iCloud Drive → Obsidian** ចុចឱ្យយូរលើថត Vault ហើយបន្ទាប់មកជ្រើសរើស **Move**។ 6. រក **On My iPhone → Obsidian**។ ត្រូវប្រាកដថាអ្នកអាចមើលឃើញ Vault ដែលអ្នកបានបង្កើតមុន។ 7. ចុច **Copy**។ 5. បន្ទាប់​ពី​ Vault ​ត្រូវ​បាន​ចម្លង សូម​ត្រឡប់​ទៅ​កាន់ **iCloud Drive → Obsidian**។ 6. លុបថត Vault របស់អ្នក។ នៅលើកក្រោយដែលអ្នកបើក Obsidian និង Vault switcher vault របស់​ឥឡូវនេះមានរូបសញ្ញាទូដេកជំនួសឱ្យរូបសញ្ញាពពក ដែលបង្ហាញថាវាមិនមាននៅលើ iCloud Drive ទៀតទេ។