ទំព័រនេះរាយបញ្ជីសំណួរទូទៅមួយចំនួនទាក់ទងនឹងកូតា និងដែនកំណត់សម្រាប់ [[Introduction to Obsidian Sync|Obsidian Sync]]។ ## តើខ្ញុំអាចមាន Vault ដែលមិនផ្ទុកនៅម៉ាសុីនផ្ទាល់(Remote Vault)ប៉ុន្មាន? គណនីនីមួយៗដែលមាន Obsidian Sync អាចមាន remote vault រហូតដល់ 5។ ## តើអ្នករក្សាប្រវត្តិរបស់កំណែទម្រង់សម្រាប់រយៈពេលប៉ុន្មាន? យើងរក្សាប្រវត្តិកំណែទម្រង់នៃឯកសារ Markdown រហូតដល់មួយឆ្នាំ មុនពេលយើងសម្អាតវាចេញ។ ឯកសារភ្ជាប់ត្រូវបានរក្សាទុករយៈពេលពីរសប្តាហ៍។ ## តើ​ Remote Vault នីមួយៗអាចមានទំហំប៉ុនណា? នៅពេលនេះ Remote Vault នីមួយៗអាចមានទិន្នន័យរហូតដល់ 10 GB រួមទាំងប្រវត្តិកំណែទម្រង់ផងដែរ។ ## តើឯកសារនីមួយៗអាចមានទំហំប៉ុនណា? នៅពេលនេះ ឯកសារនីមួយៗអាចមានទំហំរហូតដល់ 100 MB។ ## តើអ្នករក្សាទុកទិន្នន័យរបស់ខ្ញុំរយៈពេលប៉ុន្មានបន្ទាប់ពីការជាវ(Subscription) របស់ខ្ញុំផុតកំណត់? យើងរក្សាទិន្នន័យនៅក្នុង Remote Vault របស់អ្នក រួមទាំងប្រវត្តិកំណែទម្រង់សម្រាប់រយៈពេលមួយខែបន្ទាប់ពីការជាវ(Subscription) របស់អ្នកផុតកំណត់។ ដរាបណាអ្នកបន្តក្នុងរយៈពេលមួយខែ វាមិនគួរមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកទេ។ ## តើទិន្នន័យរបស់ខ្ញុំត្រូវបានធ្វើសមកាលកម្មទេពេលមិនបើកប្រើកម្មវិធី? ទេ ឯកសារត្រូវបានធ្វើសមកាលកម្មតែនៅពេលដែល Obsidian កំពុងដំណើរការទេ។ ## តើប្រព័ន្ធប្រតិបត្តិការណាដែល Obsidian Sync អាចដំណើរការជាមួយ? Obsidian Sync អាចដំណើរការបាននៅរាល់ប្រព័ន្ធប្រតិបត្តិដែល Obsidian អាចដំណើរការបាន។ បច្ចុប្បន្ននេះមានន័យថា Windows macOS Linux Android និង iOS ។