រៀនពីរបៀបភ្ជាប់ឯកសារ, ឯកសារភ្ជាប់, និងឯកសារផ្សេងទៀតពីកំណត់ត្រារបស់អ្នក, ដោយប្រើ _internal links_ ។ ដោយភ្ជាប់កំណត់ត្រា, អ្នកអាចបង្កើតបណ្តាញចំណេះ ។ ^b15695 Obsidian អាច update internal links បានភ្លាមនិងស្វ័យប្រវត្តិនៅក្នុង vault នៅពេលអ្នកកែឈ្មោះឯកសារ ។ បើអ្នកចង់ឲ្យវាសួរមុនធ្វើ អ្នកអាចបិទវាក្នុង **Settings** > **Files & Links** > **Automatically update internal links** ។ ## ទម្រង់ដែលអាចប្រើបានសម្រាប់ internal links Obsidian អាចប្រើជាមួយទម្រង់ដូចខាងក្រោម: - Wikilink: `[[Three laws of motion]]` - Markdown: `[Three laws of motion](Three%20laws%20of%20motion.md)` គំរូខាងលើគឺដូចគ្នា—ពួកវាដូចគ្នានៅក្នុង editor, ហើយភ្ជាប់ទៅកំណត់ត្រាដូចគ្នា ។ > [!note] > ពេលប្រើទម្រង់ Markdown សូមប្រាកដថាធ្វើ [URL encode](https://en.wikipedia.org/wiki/Percent-encoding) លើទិសដៅតំណ ។ ឧទាហរណ៍, ឃ្លាទទេក្លាយជា `%20` ។ តាមធម្មតា, ដោយសារចង់បានទម្រង់តូច, Obsidian បង្កើត links ដោយប្រើ Wikilink ។ បើអន្តរកម្មមានសារៈសំខាន់ចំពោះអ្នក អ្នកអាចបិទ Wikilinks ហើយប្រើ Markdown វិញ ។ ដើម្បីប្រើទម្រង់ Markdown: 1. បើក **Settings**. 2. នៅក្រោម **Files & Links**, បិទ **Use \[\[Wikilink\]\]** ។ ទោះបីជាអ្នកបិទ Wikilink, អ្នកនៅតែអាច autocomplete links ដោយសរសេរតង្កៀប ២ `[[` ។​ នៅពេលដែលអ្នកយកឯកសារដែលលេចឡើងណាមួយ, Obsidian នឹងបង្កើត Markdown link ។ ## ភ្ជាប់ទៅឯកសារ ដើម្បីបង្កើត link នៅពេលនៅក្នុង Editing view, ប្រើវិធីខាងក្រោម: - សរសេរ `[[` នៅក្នុង editor ហើយយកឯកសារដែលអ្នកចង់បង្កើត link ទៅ ។ - ចាប់យកអក្សរនៅក្នុង editor ហើយសរសេរ `[[` ។ - បើក [[Command palette]] ហើយយក **Add internal link** ។ ទោះបីជាអ្នកអាចភ្ជាប់ទៅឯកសារនៅក្នុង [[ឯកសារដែលទទួលយកបាន]], ការភ្ជាប់ទៅឯកសារដែលមិនមែនជា Markdown ត្រូវមាន file extension ដូចជា `[[Figure 1.png]]` ។ ## ភ្ជាប់ទៅចំណងជើងនៃកំណត់ត្រា អ្នកអាចភ្ជាប់ទៅចំណងជើងណាមួយនៅក្នុងកំណត់ត្រា វាជា _anchor links_ ។ ដើម្បីភ្ជាប់ចំណងជើង ដាក់សញ្ញា (`#`) នៅចុងទិសដៅតំណបន្ទាប់មកចំណងជើង ។ ឧទាហរណ៍, `[[Three laws of motion#Second law]]` ។ អ្នកអាច hashtags ច្រើនសម្រាប់ចំណងជើងតូចៗ ។ ឧទាហរណ៍, `[[My note#Heading 1#Heading 2]]` ។ ## ភ្ជាប់ទៅប្លុកនៅក្នុងកំណត់ត្រា ប្លុកជាសំណុំអត្ថបទនៅក្នុងកំណត់ត្រា ដូចជា កថាខណ្ឌ, ប្លុក quote, ឬ បញ្ជីវត្ថុ ។ អ្នកអាចភ្ជាប់ទៅប្លុកដោយដាក់ `#^` នៅខាងចុងនៃទិសតំណ បន្តដោយ unique block identifier ឧទាហរណ៍ `[[2023-01-01#^37066d]]` ។ សំណាងល្អអ្នកមិនចាំបាច់ដឹង identifier ទេ ។ នៅពេលអ្នកសរសេរ (`^`), អ្នកអាចយកប្លុកពីបញ្ជីនៃ suggestions ទៅបញ្ចូល identifier ។ អ្នកអាចបង្កើតប្លុក identifiers ដែលមនុស្សអាចអានបានដោយដាក់ ` ^quote-of-the-day` នៅខាងចុងប្លុក ។ ចាំថាមានឃ្លាទទេមុន caret ។ ឥឡូវអ្នកអាចភ្ជាប់ទៅប្លុកដោយវាយ `[[2023-01-01#^quote-of-the-day]]` ។ ប្លុក identifiers មានអក្សរ លេខ និង dash ។ > [!warning] និរន្តរភាព > ប្លុកសំយោងមានសម្រាប់តែ Obsidian ហើយគ្មានក្នុងទម្រង់ Markdown ។ Links មានសំយោងប្លុកមិនអាចប្រើបាននៅក្រៅ Obsidian ទេ ។ ## ប្តូរ link display text អ្នកអាចប្តូរសម្រាប់បង្ហាញ link ។ វាមានប្រយោជន៍ពេលអ្នកចង់ដាក់ link ក្នុងប្រយោគន៍ដោយមានប្រើឈ្មោះវា ។ **ទម្រង់ Wikilink:** អ្នកអាចប្រើ់របារឈរ (`|`) ទៅប្តូរឈ្មោះបង្ហាញ link ។ ឧទាហរណ៍, `[[Internal links|custom display text]]` បង្ហាញជា [[Internal links|custom display text]] ។ **ទម្រង់ Markdown:** ដាក់ display text នៅក្នុង (`[]`) ។ ឧទាហរណ៍, `[custom display text](Internal%20links.md)` បង្ហាញជា [custom display text](Internal%20links.md) ។ ## មើលឯកសារភ្ជាប់ > [!note] > ដើម្បីមើលឯកសារភ្ជាប់, អ្នកត្រូវបើក [[Page preview]] ។ ដើម្បីមើលឯកសារភ្ជាប់, ចុច `Ctrl` (ឬ `Cmd` នៅលើ macOS) ខណៈអ្នកដាក់ mouse នៅពីលើ link ។ Preview នៃឯកសារនឹងមាននៅជិត cursor ។