ស្វែងយល់ពីរបៀបដែលអ្នកអាចបង្កប់កំណត់ត្រានិងឯកសារផ្សេងទៀតចូលទៅក្នុងកំណត់ត្រារបស់អ្នក។ ដោយបង្កប់ឯកសារនៅក្នុងកំណត់ត្រា អ្នកអាចប្រើឯកសារឡើងវិញនៅក្នុង vault របស់អ្នក ។ ដើម្បីបង្កប់ឯកសារនៅក្នុង vault របស់អ្នក, ដាក់សញ្ញាឧទាន (`!`) នៅពីមុខ [[Internal links|Internal link]] ។ អ្នកអាចបង្កប់ឯកសារនៅក្នុង [[ឯកសារដែលទទួលយកបាន]] ។ ## បង្កប់កំណត់ត្រានៅក្នុងកំណត់ត្រាមួយទៀត ដើម្បីបង្កប់កំណត់ត្រា: ```md ![[Internal links]] ``` អ្នកអាចបង្កប់ links ទៅ [[Internal links#ភ្ជាប់ទៅចំណងជើងនៃកំណត់ត្រា|ចំណងជើង]] និង [[Internal links#ភ្ជាប់ទៅប្លុកនៅក្នុងកំណត់ត្រា|ប្លុក]] ។ ```md ![[Internal links#^b15695]] ``` ខាងក្រោមជាគំរូនៃការបង្កប់ប្លុក: ![[Internal links#^b15695]] ## បង្កប់រូបភាពនៅក្នុងកំណត់ត្រា ដើម្បីបង្កប់រូបភាព: ```md ![[Engelbart.jpg]] ``` ![[Engelbart.jpg]] អ្នកអាចប្តូរទំហំរូបភាពដោយដាក់ `|640x480` ទៅទិសដៅតំណដែល 640 ជាបណ្តោយនិង 480 ជាកម្ពស់ ។ ```md ![[Engelbart.jpg|100x145]] ``` បើសិនជាអ្នកឲ្យតែបណ្តោយ រូបភាបនឹងប្តូរទំហំតាម aspect ratio ចាស់ ។ ឧទាហរណ៍ `![[Engelbart.jpg|100]]` ។ ![[Engelbart.jpg|100]] ## បង្កប់ឯកសារសំឡេងនៅក្នុងកំណត់ត្រា ដើម្បីបង្កប់ឯកសារសំឡេង: ```md ![[Excerpt from Mother of All Demos (1968).ogg]] ``` ![[Excerpt from Mother of All Demos (1968).ogg]] ## បង្កប់ឯកសារ PDF នៅក្នុងកំណត់ត្រា ដើម្បីបង្កប់ឯកសារ PDF: ```md ![[Document.pdf]] ``` អ្នកអាចបើកទំព័រណាមួយនៃ PDF, ដោយដាក់ `#page=N` ទៅទិសដៅតំណដែល `N` ជាលេខទំព័រ: ```md ![[Document.pdf#page=3]] ```