ស្វែងយល់ពីរបៀបដែលអ្នកអាចពង្រីក Obsidian ជាមួយ feature បន្ថែមទៀតដោយការធ្វើកម្មវិធីជំនួយផ្ទាល់ខ្លួនរបស់អ្នកនិងចែករំលែកវាជាមួយសហគមន៍ ។
## Quickstart
វិធីងាយស្រួលបំផុតដើម្បីចាប់ ្តើមជាមួយការធ្វើកម្មវិធីជំនួយនៅក្នុង Obsidian គឺដោយប្រើ [Obsidian កម្មវិធីជំនួយគំរូ](https://github.com/obsidianmd/obsidian-sample-plugin).
> [!danger] មុនពេលអ្នកចាប់ផ្តើម
> កុំធ្វើកម្មវិធីជំនួយនៅក្នុង vault ចម្បងរបស់អ្នក ។ នៅពេលធ្វើកម្មវិធីជំនួយ, កំហុសមួយអាចកែប្រែ vault របស់អ្នក ។ វាក៏អាចលុប vault ទាំងមូលដោមមិនអាចត្រឡប់មកក្រោយវិញបាន ។
1. ក្លូនកម្មវិធីជំនួយគំរូ ។
```bash
git clone https://github.com/obsidianmd/obsidian-sample-plugin.git
mv obsidian-sample-plugin your-plugin-id
cd your-plugin-id
```
2. ដំឡើងអ្វីដែលអ្នកនឹងត្រូវការដោយប្រើ NPM ឬ Yarn ។
```bash
# ប្រើ NPM
npm install
# ប្រើ Yarn
yarn install
```
3. កសាងកម្មវិធីជំនួយឡើងវិញរាល់ពេលដែលអ្នកកែកូដ ។
```bash
# ប្រើ NPM
npm run dev
# ប្រើ Yarn
yarn run dev
```
4. ដំឡើងកម្មវិធីជំនួយ vault របស់អ្នក ។
```bash
mkdir $YOUR_VAULT_PATH/.obsidian/plugins/your-plugin-id
mv main.js styles.css manifest.json $VAULT_PATH/.obsidian/plugins/your-plugin-id
```
5. ចាប់ផ្តើម Obsidian ឡើងវិញ ។
សម្រាប់ជំនួយបន្ថែមលើការស្ថាបនាកម្មវិធីជំនួយសម្រាប់ Obsidian សូមមើលធនធានដូចខាងក្រោម ៖
- សម្រាប់សំយោងឯកសារ API មើល [Obsidian API](https://github.com/obsidianmd/obsidian-api) ។
- សម្រាប់ការណែនាំសុីជម្រៅលើរបៀបចាប់ផ្តើមជាមួយការធ្វើកម្មវិធីជំនួយ មើល [Obsidian Plugin Developer Docs](https://marcus.se.net/obsidian-plugin-docs) សរសេរដោយ [Marcus Olsson](https://marcus.se.net) ។
- សម្រាប់វីដេអូក្នុងការធ្វើកម្មវិធីជំនួយ សូមមើល YouTube playlist របស់យើងពី [របៀបធ្វើកម្មវិធីជំនួយ Obsidian ដំបូងបង្អស់របស់អ្នក](https://www.youtube.com/playlist?list=PLIDCb22ZUTBnMCbJa-st4PD5T3Olep078) ។
## ដាក់ស្នើ plugin របស់អ្នក
បើអ្នករួចរាល់ អ្នកអាចចែករំលែកកម្មវិធីជំនួយរបស់អ្នកជាមួយសហគមន៍ Obsidian ដោយដាក់ស្នើវា ។
សម្រាប់លំនាំសុីជម្រៅក្នុងការដាក់ស្នើកម្មវិធីជំនួយរបស់អ្នក សូមមើល [របៀបបន្ថែមកម្មវិធីជំនួយរបស់ អ្នកទៅក្នុងបញ្ជីកម្មវិធីជំនួយសហគមន៍](https://publish.obsidian.md/hub/04+-+Guides%2C+Workflows%2C+%26+Courses/Guides/How+to+add+your+plugin+to+the+community+plugin+list) នៅលើ Obsidian Hub ។
## សហគមន៍ និង ជំនួយ
បើសិនជាអ្នកគាំង ឬ បើអ្នកស្វែងរកមតិយោបល់ [សូមចូលសហគមន៍យើង](https://obsidian.md/community) ។
- `#plugin-dev` channel នៅលើ Discord ។
- [Developers & API](https://forum.obsidian.md/c/developers-api/14) និង [Share & showcase](https://forum.obsidian.md/c/share-showcase/9) នៅក្នុងវេទិកា ។