hotkeys ភាគច្រើនអាចកែតាមចិត្តអ្នកនៅក្នុង Obsidian ។ យើងបានកំណត់តែ default hotkeys សម្រាប់បញ្ជា command ដែលត្រូវបានប្រើជាទូទៅប៉ុណ្ណោះ ប៉ុន្តែបើអ្នកប្រើពាក្យបញ្ជា command ណាមួយជាញឹកញាប់ អ្នកនឹងសន្សំពេលវេលាច្រើនប្រសិន បើអ្នកដាក់ hotkeys ឲ្យវា ។ ### មើល hotkeys វិធីដែលលឿនបំផុតដើម្បីមើលសំណុំ hotkey សម្រាប់ពាក្យបញ្ជា command គឺ ត្រូវស្វែងរកពាក្យបញ្ជា command នៅក្នុង [[Command palette]] ។ បើមាន hotkey សម្រាប់ពាក្យបញ្ជា command​ នោះវាត្រូវបានដាក់កំណត់ហើយ ។ ### ដាក់ hotkeys ដើម្បីដាក់ hotkey, ដក hotkey ចេញ, ឬ ឲ្យ hotkeys ត្រឡប់ទៅភាពដើមវិញ, ចូលទៅ Settings => Hotkeys ។ អ្នកក៏អាច filter បញ្ជី ព្រោះបញ្ជីនៃពាក្យបញ្ជា command អាចមានប្រវែងវែង ។ **ចំណាំសម្រាប់អ្នកដែលមិនមែនជាជនជាតិអាមេរិក:** ទោះបីជា hotkey​ ដែលអ្នកចុចមិនដូចអ្វីដែលអ្នកគិតថាអ្នកនឹងឃើញលើអេក្រង់ (អាស្រ័យលើប្លង់ក្តារចុច) វានឹងដើរតាមអ្វីដែលអ្នកចុច (បើអ្នកមិនដូរប្លង់ក្តារចុច) ។ Hotkey ដែលមាននៅលើអេក្រង់គឺជាអ្វីដែលអ្នកត្រូវចុចបើអ្នកប្រើក្តារចុច​របស់អាមេរិច ។