ពួកយើងជឿថា [[Obsidian#តើពួកយើងខុសពីគេត្រង់ណា|ទិន្នន័យរបស់អ្នកស្ថិតនៅក្រោមកម្មសិទ្ធិ និង កណ្តាប់ដៃអ្នករហូត]] ។ កំណត់ត្រារបស់អ្នកត្រូវបានរក្សាទុកនៅក្នុង Markdown ដែល ឮជា ទ្រង់ទ្រាយបើកចំហ ដោយផ្អែកលើឯកសារអត្ថបទធម្មតា ដូច្នេះវាគួរតែអាចអានបាននៅពេលខាងមុខដោយកុំព្យូទ័រណាមួយ ដែលអាចអានឯកសារអត្ថបទបាន ។ អ្នកអាចកែសម្រួលកំណត់ត្រាដោយសេរីនៅក្នុងកម្មវិធីផ្សេងទៀត ទោះបីជាកំពុងបើកនៅក្នុង Obsidian ក៏ដោយ ។ ### Per vault data មានទិន្នន័យមួយចំនួនដែល software ត្រូវការ​ហើយពួកវាមិនបានស្តុកទុកក្នុង Markdown ទេ ។ Obsidian បង្កើតថតមួយឈ្មោះ `.obsidian` នៅក្នុងឫសនៃ vault ណាមួយដែលអ្នកបង្កើត ។ នេះរួមមាន​​ configuration​ របស់អ្នកដូចជា​ custom hotkeys និង កម្មវិធីជំនួយណាដែលអ្នកប្រើ ។ ថតណាដែលមានឈ្មោះផ្តើមដោយ `.` មើលមិនឃើញទេនៅលើ​​ system ភាគច្រើន ដូច្នេះអ្នកប្រហែលជានឹងមិនឃើញវាទេ លុះត្រាតែអ្នកព្យាយាម ។ បើអ្នកលុបថតនេះគ្មានទិន្នន័យណាមួយរបស់អ្នកនឹងត្រូវបាត់បង់ទេ ប៉ុន្តែអ្នកនឹងបាត់បង់ custom settign របស់អ្នក​ ។ វានឹងត្រូវបានបង្កើតឡើងវិញនៅពេលដែលអ្នកបើកមើលវានៅ Obsidian ម្តងទៀត ។ ប្រសិនបើអ្នកប្រើ 'git' អ្នកមិនបាច់ខ្វល់ពី '.obsidian/workspace'​ ទេ ពីព្រោះឯកសារនេះទុក pane របស់អ្នក និង ឯកសារដែលអ្នកបើក ប៉ុន្តែយើងមិនឃើញមានបញ្ហាផ្សេងទៀតជាមួយនឹងវាទេ ។ ### System directory Obsidian ក៏រក្សាទុកព័ត៌មានមួយចំនួននៅក្នុង system directory ។ នេះនឹងខុសគ្នាតាម Operating System​ ។​ នៅលើ macOs វាជា​ `/Users/yourusername/Library/Application Support/obsidian` ។​ នៅលើ Window វាជា​ `%APPDATA%\Obsidian\` ។​ នៅលើ Linux វាជា `$XDG_CONFIG_HOME/Obsidian/` ឬ `~/.config/Obsidian/` ។ ដូច្នេះ អ្នកមិនគួរបង្កើត vault នៅក្នុងនេះទេ ។ ក្រៅពីនោះ អ្នកអាចបង្កើត vault នៅគ្រប់ទីកន្លែងដែល operating system របស់អ្នកអនុញ្ញាត ។ ឯកសារ Obsidian sync ល្អណាស់ជាមួយ Dropbox, iCloud, OneDrive, git, និងរាល់សេវាកម្ម syncing ផ្សេងទៀតដែលយើងបានសាកល្បងកន្លងមក។ ### Symbolic Links ចាប់ផ្តើមពី v0.11.1, Obsidian ទទួលស្គាល់ symbolic links និង junctions ។ យើងមិនអ្នកប្រើប្រាស់ជំហានខាងក្រោមនេះទេ ប៉ុន្តែយើងទទួលស្គាល់ថាមានករណីប្រើប្រាស់ចាំបាច់ ។ ប្រើវាដោយប្រុងប្រយ័ត្នផ្ទាល់ខ្លួន ។ សូមប្រុងប្រយ័ត្នថា មានអន្ទាក់ជាច្រើនក្នុងការប្រើប្រាស់​ symbolic links ហើយវាអាចមានផលវិបាកធ្ងន់ធ្ងរដូចជាការបាត់ទិន្នន័យ ខូចឯកសារ ឬ​ អាចគាំង Obsidian ។ ខាងក្រោមនេះជាកំហិត ឬ បញ្ហាមួយចំនួនដែលយើងចង់ឲ្យអ្នកចង់ចាំ ៖ - Symlink loops មិនត្រូវបានអនុញ្ញាតទេ ដើម្បីទប់ស្កាត់ការគាំង Obsidian ដោយសារ infinite loop ។ - Symlink targets ត្រូវដាច់ដោយឡែកពីឫសគល់ vault ឬ symlink targets​ ណាផ្សេង ។ ដាច់ដោយឡែក សម្តៅថាថតមួយមិនផ្ទុកថតមួយទៀតទេ ។ Obsidian មិនអើពើ symlink ណាមួយទៅ parent folder របស់ vault ទេ, ឬពីថតមួយក្នុង vault ទៅថតផ្សេងទៀតនៅក្នុង vault ដដែលទេ ។ វាគឺជាការការពារមួយដើម្បីធានាថាអ្នកមិនមានឯកសារដដែលៗនៅក្នុង vault របស់អ្នកដែលអាចបង្កឲ្យ link មានភាពមិនច្បាស់លាស់ ។ - Symlinks ប្រហែលជាគ្មានដំណើរការល្អជាមួយ Obsidian sync, ឬ _sync ផ្សេងៗទៀតទេ_ ។ បើសិនជាគោលដៅរបស់ symlink ជាថតដែលត្រូវបាន sync ដោយ Obsidian vault មួយទៀត, អ្នកអាចមានបញ្ហា sync ជាន់គ្នា ឬ បាត់បង់ទិន្នន័យ ។ ឧបករណ៍ sync មួយចំនួនដូចជា Git មិនធ្វើតាម symlinks ទេ, ប៉ុន្តែវា sync តាម path​ ដែល symlink ចង្អុលទៅ​ ។​ នេះអាចបង្កើតបញ្ហា បើអ្នកចែករំលែក vault របស់អ្នកជាមួយអ្នកផ្សេង ។ - Obsidian's file manager មិនអាចផ្លាស់ទីឯកសារឆ្លងកាត់ព្រំដែនឧបករណ៍បានទេ, ដូច្នេះបើអ្នក symlink ទៅថតនៅលើ drive ផ្សេងពី vault របស់អ្នក, អ្នកនឹងមិនអាចអូសឯកសាររវាងថតនោះនិងថតផ្សេងទៀតដោយប្រើសំណំុឯកសាររបស់ Obsidian បានទេ ។ (អ្នកនឹងត្រូវប្រើសំណំុឯកសាររបស់ OS របស់អ្នក សម្រាប់ការ ្លាស់ទីបែបនេះ ហើយ Obsidian នឹងឃើញការផ្លាស់ទីនេះជាការលុបចោល និង ការបង្កើតឯកសារថ្មីមួយ ។ វាក៏នឹង _មិន_ ធ្វើការ​ update link ណាមួយដែលអាស្រ័យលើ path នៃឯកសារនោះទេ ។) - ឯកសារ symlinks (ផ្ទុយពី folder symlinks) _អាច_ ដើរ, ប៉ុន្តែមិនត្រូវបានគាំទ្រជាផ្លូវការនៅពេលនេះទេ​ ។ ការផ្លាស់ប្តូរដែលធ្វើឡើងនៅខាងក្រៅ Obsidian មិនត្រូវបានយើងមើលឡើយ, ដូច្នេះប្រសិនបើអ្នកផ្លាស់ប្ដូរឯកសារដោយផ្ទាល់ នោះ Obsidian នឹងមិនឃើញការផ្លាស់ប្ដូរ update ការស្វែងរក ។ល។ - ការ​ Symlink ឯកសារនៅក្នុងថត `.obsidian/`​ ដើម្បីចែករំលែកពួកគេរវាង vaults **មានកម្រិតខ្ពស់ក្នុងការធ្វើឲ្យ settings អ្នកខូច​**, លុះត្រាតែអ្នក _ពិតជា_ ដឹងហើយថាអ្នកកំពុងធ្វើអ្វី។ ប្រសិនបើអ្នកសម្រេចចិត្តធ្វើតាមវិធីនេះ យ៉ាងហោចណាស់មានការ backup ទុក ។